ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំដាក់ផែនការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, January 13, 2026

ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំដាក់ផែនការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំដាក់ផែនការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង


(ស្វាយរៀង): នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ន ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំដាក់ផែនការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS) នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។


មានប្រសាសន៍ ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការគន្លឹះសំខាន់ៗ មួយចំនួនទៅដល់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ មុននឹងចុះបង្ក្រាបជាក់ស្តែង ហេីយចំគោលដៅ ពិសេសទីតាំងរស់នៅប្រមូលផ្តុំ ដែលមានការសង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបបទល្មើស ONLINE SCAMSជាក់ស្តែង។ 


ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាបញ្ហាសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ ក្នុងនោះខេត្តស្វាយរៀង កន្លងមកកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធតែងតែបានបំពេញការងាររបស់ខ្លួនក្នុងការបង្ក្រាបជាបន្តបន្ទាប់ផងដែរ ទាំងការចាប់ជំរិត និងបទល្មេីសផ្សេងៗទៀតជាដើម ដូច្នេះក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នេីដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដាន និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់។

ដោយ: ភក្ដី




















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages